នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុក និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដឹកនាំដោយលោក អូន ខន អភិបាលស្រុកកំពង់ត្រាច ដើម្បីឈ្វេងយល់អំពីការគ្រប់គ្រងច្រកទ្វារព្រំដែន ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសឆ្លងដែន ការអភិវឌ្ឍលើវិស័យនានា ព្រមទាំងបានចុះពិនិត្យមើលសកម្មភាពចេញ ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពផ្ទេរ និងផ្ទុកទំនិញចេញ-ចូល និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក៕ ប្រភព៖នាយកដ្ឋានព័ត៌មាន